• ការយល់​ឃើញខុសគ្នា​ចំពោះពិធីបោះបាយបិណ្ឌ ក្នុង​អំឡុង​ពេល​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ
    Sep 20 2024
    ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាម តែងតែរៀបចំពិធីបោះបាយបិណ្ឌ នៅវេលាទៀបភ្លឺ។ ការបោះបាយបិណ្ឌ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏តែងតែមានការយល់ឃើញខុសគ្នា។ អ្នកខ្លះ យល់ថា បោះបាយបិណ្ឌ ជារឿងឥតប្រយោជន៍។
    Show More Show Less
    6 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤
    Sep 20 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គោលដៅអន្តោរប្រវេសន៍ឈោងលែងដល់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធមានគោលបំណងកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ** លោក Anthony Albanese ធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំ Quad។ ** គំរូបង្ហាញថាថាមពលនុយក្លេអ៊ែរនឹងធ្វើឱ្យក្រុមគ្រួសារអូស្រ្តាលីចំណាយថែម $665 ក្នុងមួយឆ្នាំ។
    Show More Show Less
    11 mins
  • ប្រាក់ខែកម្មករកាត់ដេរនៅកម្ពុជា នៅឆ្នាំ២០២៥នឹងឡើងដល់ ២០៨ដុល្លារអាមេរិក ក្នុង ១ខែ
    Sep 20 2024
    ទីបំផុតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ត្រូវបានដំឡើងដល់ ២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥។ ការឡើងប្រាក់ខែថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំចរចាប្រាក់ខែកម្មករកាត់ដេរ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាយន្តការត្រីភាគី ចូលរួមប្រជុំ រួមមាន ភាគីរាជរដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ភាគីថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម្មករកាត់ដេរ។
    Show More Show Less
    6 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤
    Sep 19 2024
    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ផ្លូវការជាលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ។ ** ការផ្ទុះគ្រាប់បែកបង្កៃសម្លាប់មនុស្ស ១៤នាក់ និងរបួសយ៉ាងហោចណាស់ ៤៥០នាក់ នៅក្នុងការវាយប្រហារថ្មីមួយទៀត នៅទូទាំងប្រទេសលីបង់។ ** វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ដាក់ចេញច្បាប់ដែលផ្លាស់ប្តូរសម្រាប់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។
    Show More Show Less
    4 mins
  • ក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ចុះទៅកម្ពុជាដើម្បីផ្តល់ការវះកាត់ភ្នែក និងពិនិត្យព្យាបាលដោយឥតគិតថ្លៃ
    Sep 18 2024
    បេសកកម្មប្រចាំឆ្នាំរបស់អង្គការ Cambodia Vision បានមកដល់ទៀតហើយ។ ឆ្នាំនេះ ក្រុមគ្រូពេទ្យវះកាត់ គិលានុប្បដ្ឋាយិកា និងអ្នកស្ម័គ្រចិត្តជិត១០០នាក់ នឹងធ្វើដំណើរចុះទៅខេត្តកំពង់ចាម ដើម្បីធ្វើការវះកាត់ភ្នែកដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដោយមិនរើសអើងនិន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។ តាមគម្រោង អង្គការសង្ឃឹមថា នឹងអាចធ្វើការវះកាត់ភ្នែកជូនដោយឥតគិតថ្លៃរហូតដល់ទៅ៦០០នាក់ និងការពិគ្រោះព្យាបាលរាប់ពាន់នាក់បន្ថែមទៀត។ សូមស្តាប់បទសម្ភាសន៍ ជាមួយ លោកស្រី ធីតា យ៉ង់ លេខាធិការអង្គការCambodia Vision ដូចតទៅ។
    Show More Show Less
    16 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤
    Sep 18 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីរុះរើបណ្តាញទំនាក់ទំនងឧក្រិដ្ឋកម្មសកលដែលបង្កើតឡើងដើម្បីសម្លាប់មនុស្ស និងជួញដូរគ្រឿងញៀន។ ** ជំងឺវង្វេងអាចនឹងក្លាយជាមូលហេតុឈានមុខគេនៃការស្លាប់ក្នុងប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ។ ** ក្រុមហេសបូឡាបានបន្ទោសអ៊ីស្រាអែលថាជាអ្នកបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់ និងរបួសជិត 3000 នាក់នៅក្នុងប្រទេសលីបង់ និងស៊ីរី។
    Show More Show Less
    11 mins
  • រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត រុះរើគណៈរដ្ឋមន្ត្រី
    Sep 18 2024
    កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានសម្រេច កោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
    Show More Show Less
    4 mins
  • ក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ
    Sep 18 2024
    ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មាន ពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានចេញសេចក្តីបំភ្លឺ ជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
    Show More Show Less
    4 mins